ជីវិតមនុស្សមានតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ បើធៀបនឹងអាយុនៃឋានសួគ៌ និងផែនដី តើសុបិនខុសគ្នាយ៉ាងណា? ប៉ុន្តែនៅក្នុងសុបិននោះ យើងមានរឿងជាច្រើនដែលត្រូវធ្វើ ជាប់ក្នុងវដ្តជីវិត។ ទាល់តែចាស់ទើបដឹងថាមានការសោកស្ដាយប៉ុន្មានដែលខ្លួនបានបន្សល់ទុកមិនបានសម្រេច។ យ៉ាងណាមិញ រឿងទាំង ១២ ចំណុចនេះហើយ ដែលនឹងធ្វើឱ្យអ្នកស្ដាយក្រោយបំផុតពេលចាស់ទៅ។
១. ការភ័យខ្លាចនៃការចាប់ផ្តើមអ្វីថ្មី
ពេលអ្នកក្រឡេកមើលទៅក្រោយពេលដែលអ្នកចាស់ទៅ អ្នកនឹងឃើញថា វាមិនគួរឱ្យខ្លាចទាល់តែសោះ។ ហេតុអ្វីបានជាអ្នកមិនក្លាហានជាងនេះ? ហេតុអ្វីពេលនោះអ្នកកំសាក ខ្លាចមិនហ៊ានចាប់ផ្ដើម នឹងឡើងវិញ វាពិតជាគួរឱ្យសោកស្ដាយណាស់។
២. មិនស្ដាប់ដំបូន្មានឪពុកម្ដាយ
អ្នកមិនចង់ឮបទពិសោធន៍ពីឪពុកម្តាយរបស់អ្នកកាលពីក្មេងទេ។ នៅពេលអ្នកធំឡើងនិងចិញ្ចឹមកូនដោយខ្លួនឯង អ្នកនឹងឃើញពាក្យទាំងនេះមានតម្លៃ។ វាដល់ពេលដែលអ្នកចិញ្ចឹម បីបាច់កូនអ្នកវិញម្ដង អ្នកក៏ដឹងថា ការពិតចិត្តឪពុកម្ដាយគ្រប់រូប គឺសុទ្ធតែចង់ឱ្យកូនល្អ បារម្ភ ទើបស្ដីថា ស្រឡាញ់ទើបតឹងតែង រឹតត្បិតបែបហ្នឹង។
៣. មិនទទួលស្គាល់ភាពស្រស់ស្អាតខ្លួនឯង
ពួកយើងច្រើនពេកបានចំណាយពេលវេលាជាច្រើន ដែលយុវវ័យរបស់យើងមិនពេញចិត្តនឹងរឿងជាច្រើនអំពីខ្លួនយើង។ ប៉ុន្តែការពិតគឺថា ការព្រួយបារម្ភកំពុងធ្វើឱ្យយើងឆាប់ចាស់ បាក់សម្រស់កាន់តែខ្លាំង។ ត្រូវមានទំនុកចិត្ត នោះគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់អ្នក។
៤. ខ្វល់ខ្វាយច្រើនពេកពីអ្វីដែលអ្នកដទៃគិត
ក្នុងអំឡុងប៉ុន្មានឆ្នាំដែលកន្លងទៅ អ្នកមានទំនាក់ទំនងរាប់មិនអស់។ មនុស្សគ្រប់រូបមានទស្សនៈ និងផ្លូវជីវិត ក៏ដូចជាការគិតខុសៗគ្នា ហើយប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះពួកគេច្រើនពេក អ្នកនឹងភ្លេចជីវិតផ្ទាល់ខ្លួនរបស់អ្នកជាក់ជាមិនខាន។
៥. មិនយកចិត្តទុកដាក់ចំពោះសុខភាព
មនុស្សជាច្រើនបានចំណាយពេលភាគច្រើនក្នុងជីវិតរបស់ពួកគេលើក្នុងវង់ស៊ីផឹក ឬនៅមុខអេក្រង់កុំព្យូទ័រ។ លុះពេលអ្នកចាស់ទៅហើយ ជំងឺគ្រប់ប្រភេទបានលេចឡើងទើបអ្នកដឹងថា គ្មានអ្វីមានតម្លៃជាងសុខភាពក្នុងជីវិតឡើយ ហើយវាកើតចេញពីការអនុវត្ត មិនមែនមកពីវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតឡើយ។
៦. មិនធ្វើដំណើរនៅពេលមានឱកាស
ការធ្វើដំណើរក្លាយជាការលំបាកខ្លាំង នៅពេលដែលអ្នកកាន់តែចាស់ ជាពិសេសប្រសិនបើអ្នកមានគ្រួសារ ហើយអ្នកនឹងត្រូវចំណាយបន្ថែមសម្រាប់មនុស្សជាច្រើនជំនួសឱ្យខ្លួនអ្នកដូចកាលពីនៅក្មេង។
៧. មិនខំប្រឹងរៀនសូត្រ
ការរៀនមិនមែនត្រឹមតែជាពិន្ទុនោះទេ វាក៏ដើរតួនាទីក្នុងការកំណត់ជីវិតអនាគតរបស់បុគ្គលម្នាក់ផងដែរ។ នៅទីបញ្ចប់ អ្នកនឹងដឹងថាវិធីសាមញ្ញបំផុតសម្រាប់អ្វីគ្រប់យ៉ាងគឺការរៀន។ សំណាងដែរក្នុងសង្គមសព្វថ្ងៃ ការសិក្សាមិនដែលគិតថាយឺតសម្រាប់យើងនោះឡើយ។
៨. មិនដែលចូលរួមក្នុងការងារសប្បុរសធម៌
មនុស្សគ្រប់រូបសុទ្ធតែមានចេតនាល្អ ទោះជាយ៉ាងណាក៏ដោយ ដើរតាមលំហូរនៃសង្គមសព្វថ្ងៃ មនុស្សជាច្រើនបានក្លាយទៅជាមនុស្សអាត្មានិយម តែងតែយកផលប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលអ្នកហៀបនឹងចាកចេញពីពិភពលោកនេះ នៅពេលនោះអ្នកនឹងដឹងថា អ្វីដែលបានតស៊ូពេញមួយជីវិតរ នៅតែមិនអាចយកទៅតាមបាន មានតែសេចក្តីសប្បុរសប៉ុណ្ណោះ ដែលនឹងនៅជាប់ក្នុងចិត្តយើងគ្រប់គ្នា នោះគឺជាអារម្មណ៍សោកស្តាយដែលយើងមិនបានរួមចំណែកជួយអ្វីសោះដល់សង្គម និងមនុស្សជុំវិញខ្លួន។
៩. មិនចំណាយពេលគ្រប់គ្រាន់ជាមួយមនុស្សជាទីស្រលាញ់
ពេលវេលាដែលបានចំណាយជាមួយមនុស្សជាទីស្រលាញ់ តែងតែមានកំណត់ អ្នកនឹងមានអារម្មណ៍សោកស្ដាយនៅពេលគិតអំពីវាពេលចាស់ទៅ ជាពិសេសសម្រាប់អ្នកដែលកំពុងឆ្លងកាត់ឆ្នាំចុងក្រោយនៃជីវិត អ្នកនឹងលែងមានឱកាសទៀតហើយ។
១០. មិនដែលបង្ហាញសមត្ថភាពររបស់ខ្លួន
ព្រះតែងតែផ្តល់ឱ្យយើងម្នាក់ៗនូវទេពកោសល្យផ្សេងៗគ្នាដូចជា ជំនាញតែងកំណាព្យ ការគូរគំនូរ ការសរសេរជាដើម ... មនុស្សមួយចំនួនត្រូវបានជះឥទ្ធិពលដោយរបៀបរស់នៅប្រកបដោយភាពជាក់ស្តែង ហើយទេពកោសល្យទាំងនេះត្រូវបានកប់ជារៀងរហូតសម្រាប់ពួកគេ នេះជារឿងដែលសោកស្ដាយខ្លាំងបំផុត ដែលមានចំណេះ មានជំនាញ តែមិនព្រមយកមកប្រើ ខ្លាចមិនហ៊ានបញ្ចេញឱ្យគេបានឃើញ។
១១. បង្ខំចិត្តធ្វើការងារដែលខ្លួនមិនពេញចិត្ត
មើលចុះ អ្នកមានការងារមិនបានសម្រេច អ្នកមានក្តីស្រមៃខ្ពស់ជាង អ្នកចង់បញ្ចប់ ប៉ុន្តែមានរឿងច្រើនពេករារាំងអ្នក។ ប្រសិនបើអ្នកមានគម្រោងចំណាយពេលជិត 40 ឆ្នាំនៃជីវិតរបស់អ្នកធ្វើការងារនេះ វាពិតជាខ្ជះខ្ជាយខ្លាំងណាស់។
១២. មិននិយាយពាក្យ «អរគុណ និងសុំទោស»
"អរគុណ" ឬ "សុំទោស" អាចជាពាក្យប្រចាំរបស់យើង ប៉ុន្តែនៅពេលដែលយើងដឹងថា ពិភពលោកនេះមិនមានពេលច្រើនទេ យើងនឹងយល់ថា វាមានប្រយោជន៍ក្នុងការផ្ញើពាក្យសាមញ្ញទាំងនោះទៅកាន់អ្នកដែលសមនឹងទទួលបានវា នេះគឺជាអ្វីដែលមានតម្លៃខ្លាំងបំផុត៕