ការរស់នៅប្រចាំថ្ងៃអ្នកត្រូវតែចេះក្រើនរំឭកខ្លួនឯងឱ្យបានច្រើន ទាំងការនិយាយស្ដី ការគិត និងទង្វើណាគួរប្រព្រឹត្តិ ទង្វើណាគួរចៀសវាង កុំឱ្យមានបញ្ហានៅពេលក្រោយ។ យ៉ាងណាក៏ដោយ រឿងទាំង ៨ យ៉ាងនេះ ដាច់ខាតកុំធ្វើឱ្យសោះ ព្រោះវាកាត់លាភសំណាងរបស់អ្នក នាំស៊យចូលក្នុងជីវិតអ្នក។
១. មិនគោរពឪពុកម្ដាយ
ឪពុកម្តាយជាអ្នកផ្តល់កំណើត ចិញ្ចឹម និងលះបង់ដើម្បីកូនដោយមិនស្តាយក្រោយ។ ដូច្នេះ ការគោរពបូជាមិនត្រឹមតែជាការតបស្នងគុណមាតាបិតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបណ្តុះពរជ័យសម្រាប់ខ្លួនឯងដែរ។ ប្រសិនបើអ្នកមិនអាចធ្វើល្អ ប្រតិបត្តិជាមួយឪពុកម្តាយរបស់អ្នក មិនស្តាប់បង្គាប់ ឬតែងតែធ្វើឪពុកម្ដាយពិបាកចិត្ត នោះជីវិតអ្នកនឹងមិនអាចរីកចម្រើន ល្អប្រសើរបានឡើយ។
២. និយាយកុហក
បើអ្នកកុហកថ្ងៃនេះ កុំរំពឹងថាអ្នកដទៃនឹងជឿជាក់លើអ្នកទៅថ្ងៃអនាគត។ ភាពជឿជាក់គឺជាគោលការណ៍ជាមូលដ្ឋាននៃជីវិតនេះ។ ប្រសិនបើអ្នកកុហកច្រើន ហើយចូលចិត្តបោកបញ្ឆោតអ្នកដទៃ អ្នកនឹងបាត់បង់តម្លៃ ក៏ធ្វើឱ្យអ្នកដទៃលែងជឿ និងទុកចិត្តអ្នកដូចគ្នា។
៣. ចិត្តសាហាវ ឃោឃៅ
បើអ្នករស់នៅដោយចិត្តសាហាវឃោរឃៅ គ្មានចិត្តសណ្ដោស មេត្តា ហើយប្រព្រឹត្តតែអំពើអាក្រក់ នោះជីវិតអ្នកក៏នឹងជួបតែផលវិបាកជាច្រើន មិនអាចរស់នៅមានសេចក្ដីសុខ ក៏មិនជួបលាភសំណាងនោះដែរ។
៤. បំណងប្រាថ្នាច្រើនពេក
មហិច្ឆតា ខុសពីភាពលោភលន់ មនុស្សដែលមានចិត្តលោភលន់ខ្លាំងពេក ច្រើនតែនាំទុក្ខដាក់ខ្លយន។ មនុស្សជាច្រើនជំនាន់មកហើយ អ្នកមានទេពកោសល្យជាច្រើនត្រូវបានចាញ់ដោយពាក្យលោភលន់ នោះគឺជាមេរៀនពីរាប់ពាន់ជំនាន់។
៥. ចូលចិត្តធ្វើបាបអ្នកដទៃ
ក្នុងការទំនាក់ទំនងជាមួយមនុស្ស នៅពេលដែលអ្នកជួបនរណាម្នាក់កាន់តែពិបាក អ្នកគួរតែជួយដល់គេ។ ក្នុងជីវិតនេះ មានតែការជួយសង្គម ទើបជីវិតមានន័យ។ អ្នកដែលចេះតែធ្វើបាបអ្នកដទៃ មុន ឬក្រោយនឹងទទួលទោស ទទួលនូវបាបដែលខ្លួនបានសាង។
៦. ទាញយកប្រយោជន៍ពីអ្នកដទៃ
អ្នកមិនគួរគិតថារឿងតូចតាច មិនប៉ះពាល់ដល់សំណាងល្អរបស់អ្នកនោះឡើយ។ មនុស្សជាច្រើនក្នុងជីវិតនេះពិតជាចូលចិត្តទាញយកប្រយោជន៍ពីអ្នកដទៃ។ លើលោកនេះ គ្មានអាហារឥតគិតថ្លៃ ហើយក៏គ្មានអ្វីថោកនោះដែរ។ អ្វីគ្រប់យ៉ាងមានតម្លៃរបស់វាបែបផ្សេងៗគ្នា។
៧. ការរស់នៅខ្ជះខ្ជាយ
មនុស្សដែលមិនចេះសន្សំទុកដាក់នឹងបាត់បង់អ្វីៗទាំងអស់ ទោះបីគេមានភ្នំមាសប្រាក់ក៏ដោយ។ គ្រប់រឿងដែលយើងរីករាយក្នុងជីវិតនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើង ហើយគួរកោតសរសើរ និងថែរក្សាឱ្យបានល្អ។
៨. មិនចេះដឹងគុណ
ក្នុងមួយជីវិតនេះ មនុស្សដែលចេះដឹងគុណកាន់តែច្រើន ទេវតានឹងកាន់តែប្រទានពរជ័យដល់គេ។ មនុស្សដែលតែងតែដឹងគុណចំពោះរឿងតូចតាចបំផុត ជីវិតនឹងជួបតែសេចក្ដីសុខច្រើនដែរ៕